0

Power BI ជាកម្មវិធីប្រភេទវិភាគទិន្នន័យអាជីវកម្មដ៏ឆ្លាតវៃ (Business Intelligent) បង្កើតឡើងដោយក្រុមហ៊ុន Microsoft។ ដើម្បីប្រើ Power BI បានយើងត្រូវជាវកញ្ចប់ Microsoft 365។ តែអ្នកក៏អាចតម្លើងកម្មវិធីនេះនៅក្នុងកុំព្យូទ័ររបស់អ្នកបានដោយឥតគិតថ្លៃបានដែរ តែពុំមានសិទ្ធអាចបង្ហោះ Dashboard ជាសាធារណៈបានទេ។

ចុចទីនេះដើម្បីទាញយកកម្មវិធី Microsoft Power BI

ត្រឡប់មកប្រធានបទយើងវិញ នៅក្នុងអាជីវកម្ម ការវិភាគទិន្នន័យ និងផលិតភាពការងារក្នុងថេរៈវេលាមួយ ធៀបទៅពេលវេលាដូចគ្នាក្នុងពេលអតិតកាល(ឧ. ឆ្នាំមុន ត្រីមាសមុន…) ដើម្បីដឹងថាមកត្រឹមពេលនេះ ឬថេរៈវេលាណាមួយ យើងធ្វើបានល្អប្រសើរជាងមុនឬយ៉ាងណា។

ក្នុងអត្ថបទនេះ យើងសូមបង្ហាញពីរបៀបប្រធៀប YoY Performance %, Month To Date Performance (MTD%) ដោយប្រើ Time Intelligent មុខងារមានស្រាប់ក្នង កម្មវិធី Power BI។ ឧៈ តើការលក់ក្នុងឆ្នាំនេះមកដល់ពេលនេះ កើនឬថយប៉ុន្មាន%បើធៀបហ្នឹងថេរៈវេលាដូចគ្នាក្នុងឆ្នាំមុន។

ដំបូងគឺយើងត្រូវ បង្កើតតារាងកាលបរិច្ឆេទ (Date Table) មួយដោយឡែក ដោយមិនប្រើប្រាស់ទិន្នន័យថ្ងៃខែមានស្រាប់ក្នុងតារាងទិន្ន័យដើមយើងទេ។

DateTable = 
VAR StartDate = DATE(2015,1,1)
VAR EndDate = DATE(2030,12,31)
RETURN
ADDCOLUMNS(
    CALENDAR(StartDate, EndDate),
    "Year", YEAR([Date]),
    "Month", FORMAT([Date], "MMMM"),
    "Month Number", MONTH([Date]),
    "Week Number", WEEKNUM([Date], 2), -- ISO-style week (Monday start)
    "Day", DAY([Date]),
    "Day of Week", WEEKDAY([Date], 2), -- 1 = Monday, 7 = Sunday
    "Day Name", FORMAT([Date], "dddd"),
    "Quarter", "Q" & FORMAT([Date], "Q"),
    "YYYYMM", FORMAT([Date], "YYYYMM"),
    "YYYYWW", FORMAT([Date], "YYYY") & FORMAT(WEEKNUM([Date], 2), "00"),
    "Week Start", [Date] - WEEKDAY([Date], 2) + 1,
    "Week End", [Date] - WEEKDAY([Date], 2) + 7
)

បន្ទាប់ពីបង្កើត តារាងទិន្នន័យកាលបរិច្ឆេទរួច គឹយើងត្រូវ កំណត់ឲ្យ PowerBI ដឹងថានេះជាតារាងកាលបរិច្ឆេទគោល ដោយត្រូវចូលទៅ ផ្ទាំងតារាងទិន្នន័យ រួចជ្រើសរើស តារាងកាលបរិច្ឆេទ រួចមកចុចលើ “Mark as Date Table” .

ភ្ជាប់ទំនាក់ទំនង តារាងទិន្នន័យផ្សេងៗឲ្យមានទំនាក់ទំនងតាមរយៈ ពេលវេលា។ ប្រើសិនយើងចាប់ទិន្នន័យចន្លោះកាលបរិឆ្ឆេទមួយ ដូចនេះពត៌មានពីគ្រប់Visual ទាំងអស់ដែលតារាងភ្ជាប់ទំនាក់ទំនងរួច និងបង្ហាញពត៌មានតែក្នុងថេរៈវេលានោះប៉ុណ្ណោះ។

ចូលដល់វគ្គគណនាប្រៀបធៀបលិទ្ធផលទិន្នន័យ ធៀបនឹងថេរៈវេលាកំណត់មួយ។ ដំបូងត្រូវគណនាលទ្ធផលសរុបជាមុនសិនដោយប្រើរមុខងារ Measure ដូចគំនូវព្រួញខាងក្រោម ។

វាអាស្រ័យទៅតាម KPI ថាការគណនាលទ្ធផលសរុបគួបូក ឬគួររកមធ្យមភាគ ឬរាប់។ ក្នុងឧទាហរណ៍របស់យើងខាងក្រោម គឺការគណនា KPI ចំនួនកុម្ម៉ង់ថាតើមានប៉ុន្មាន Order ។ ដូច្នេះយើងត្រូវប្រើរូបមន្តរាប់ ។ ចំនួន Row ដែលនៅលើតារាងទិន្នន័យការកុម្ម៉ង់។

04.Total Orders = DISTINCTCOUNT(SalesData[OrderNumber])

DISTINCTCOUNT ជារូប​​មន្តសម្រាប់​ រាប់ចំនួន Row ហើយទិន្នន័យស្ទួន គឺរាប់តែម្តងតែប៉ុណ្ណោះ។ ក្នុងវង់ក្រចកបន្ទាប់ពីរូបមន្ត គឺ​ SalesData[OrderNumber] ជាការកំណត់ទីតាំង Column ទិន្នន័យដែលត្រូវយកមករាប់។ SalesData ជាឈ្មោះតារាងទិន្នន័យ [OrderNumber] ជាឈ្មោះជួរឈ (Column)ក្នុងតារាង SalesData។

បន្ទាប់មកយើងឈានដល់ដំណាក់កាល សរុបទិន្និន័យតាមថេរៈវេលាមួយ ឧទាហរណ៍ MTD (Month to Date) ឬ YTD (Year to Date) ។

  1. ការគណនា MTD

    1. ការគណនា MTD សម្រាប់ឆ្នាំបច្ចុប្បន្ន

      TI07 Order MTD = TOTALMTD([04.Total Orders], 'Calendar'[Date])

      TOTALMTD ជាឈ្មោះរូបមន្ត សរុបទិន្នន័យ នៃ Measure​ (04.Total Orders) ខាងលើដែល​បានគណនា​ ក្នុងថេរៈពេលនៃខែបច្ចុប្បន្នយោងលើកាលបរិចេ្ឆទនៃ តារាងកាលបវិច្ឆេទ DateTable ។
    2. ការគណនា MTD សម្រាប់ឆ្នាំមុន

      TI08 Orders LY = CALCULATE(    [TI07 Order MTD],    SAMEPERIODLASTYEAR('Calendar'[Date]))
      

      SAMEPERIODLASTYEAR ជារូបមន្តមួយក្នុងចំណោមរូបមន្តនៃ Time Intelligent ដែលប្រើប្រាស់គណនាស្វែងរកទិន្នន័យនៃចន្លោះពេលវេលាដូចគ្នា នៅក្នុងឆ្នាំមុន។
    3. ការគណនា ទិន្នន័យធៀបឆ្នាំមុន

      TI09 Orders - YoY Growth % = DIVIDE(    [TI07 Order MTD] - [TI08 Orders LY],    [TI08 Orders LY],    0)
      

      រួចរាល់ឥឡូវនេះអ្នកអាចទាញ Measure ថ្មីដែលទើបបង្កើតនេះដាក់លើ Visual chart តាមតម្រូវការ។
  2. ការគណនា YTD

    ក្នុងពេលនេះយើងគណនា KPIថ្មី គឺចំណូលសរុបពីការលក់ ។ ដូចនេះយើងត្រូវបង្កើត Measure ថ្មីមួយដើម្បីគណនាដោយប្រើប្រាស់ប្រមាណវិធីបូក ទៅលើជួឈរ SalesAmount ក្នុងតារាង SalesData។

    01.Total Sales = SUM(SalesData[SalesAmount])

    1. ការគណនា YTD សម្រាប់ឆ្នាំបច្ចុប្បន្ន

      TI01 Sales YTD = TOTALYTD([01.Total Sales], 'Calendar'[Date])

      TOTALYTD ជាឈ្មោះរូបមន្ត សរុបទិន្នន័យ នៃ Measure​ (01.Total Sales) ខាងលើដែល​បានគណនា​ ក្នុងថេរៈពេលនៃឆ្នាំបច្ចុប្បន្នយោងលើកាលបរិចេ្ឆទនៃ តារាងកាលបវិច្ឆេទ DateTable ។ វាស្រដៀង នឹងរូបមន្តគណនាប្រចាំខែដែរ ដោយគ្រាន់តែប្តូរពី MTD ទៅជា YTD តែប៉ុណ្ណោះ។
    2. ការគណនា YTD សម្រាប់ឆ្នាំមុន

      TI02 Sales LY = CALCULATE([TI01 Sales YTD], SAMEPERIODLASTYEAR('Calendar'[Date]))

      SAMEPERIODLASTYEAR រូបមន្តនេះប្រើបានទាំងជាមួយ MTD  និង YTD។
    3. ការគណនា ទិន្នន័យធៀបឆ្នាំមុន

      TI03 Sale YoY Growth % = DIVIDE([TI01 Sales YTD] - [TI02 Sales LY], [TI02 Sales LY])

 

 

Comments

Leave a reply

Your email address will not be published. Required fields are marked *

You may also like