3

ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលតម្រូវឲ្យមានការប្រាស្រ័យទាក់ទងគ្នាច្រើន តាមអនឡាញ ជាជាងជួបដោយផ្ទាល់នោះ អវកាសថេច សូមណែនាំកម្មវិធី និងគេហទំព័រមួយចំនួនសម្រាប់ឲ្យគ្រឹស្ថានសិក្សា និងលោកគ្រូ អ្នកគ្រូ យកទៅផលិតមេរៀន ក៏ដូចជាសម្រួលដល់ការសិក្សាតាមរយះអនឡាញបានផងដែរ។​

កម្មវិធីផលិតមេទិការជាវីដេអូ

Loom

Loom ជាគេហទំព័រពេញនិយមមួយបង្កើតឡើង សម្រាប់​ផលិត និងបង្ហោះមាតិកា​ជាវិដេអូ​មេរៀន​ណែនាំ​ផ្សេងៗ​ពីអេក្រង់​កុំព្យូទ័រ និង​អាច​ថត​សកម្មភាព​របស់​គ្រូ​តាម​រយះ​កាមេរ៉ា​កុំព្យូទ័រ (Webcam) ក្នុងពេល​ជាមួយ​គ្នា​ផង​ដែរ ។ ទោះបីអ្នកមិនមែនជាអ្នកជំនាញពត៌មានវិទ្យាក៏អាចយល់ពីរបៀបប្រើប្រាស់បានភ្លាមៗដែរ។ កម្មវិធីនេះមានភាពងាយស្រួលប្រើប្រាស់ ងាយស្រួលទាញយកមកតម្លើង ព្រោះមានទំហំតូច អាចប្រើប្រាស់បាននៅលើកុំព្យូទ័រដែលមានសមត្ថភាពទាប បានឆាប់រហ័ស។ លោកអ្នកគ្រាន់តែតម្លើងកម្មវិធីនេះនៅលើកុំព្យូទ័ររបស់លោកអ្នកហើយ ថតមេរៀនដោយគ្រាន់តែចុចប៉ូតុងមួយប៉ុណ្ណោះ បន្ទាប់មកវីដេអូនោះនិងត្រូវបានបង្ហោះចូលទៅគណនីរបស់អ្នកនៅលើគេហទំព័រ Loom ដោយស្វ័យប្រវត្តិ ក្រោយពេលអ្នកបិទការថតមេរៀន។ ហើយអ្វីដែលពិសេសទៅទៀតនោះ គឺយើងអាចប្រើប្រាស់កម្មវិធីនេះដោយឥតគិតថ្លៃ។ លោកអ្នកអាចចូលទៅទាញយកកម្មវិធី Loom តាមរយះតំណរនេះ។

OBS Studio

នេះជាកម្មវិធីកុំព្យូទ័រសម្រាប់ ផលិតវិដេអូ និងថតវិដេអូអេក្រង់កុំព្យូទ័រ ហើយអាចឲ្យអ្នកផ្សាយផ្ទាល់វីដេអូនេះទៅលើគេហទំព័រមួយចំនួន ដូច YouTube, Facebook, និងវិបសាយ Streaming ជាច្រើនទៀត។ កម្មវីធីទាមទាកុំព្យូទ័រ ដែលមានសមត្ថភាពខ្ពស់បង្គួរ និងអ្នកអ្នកប្រើមានចំណេះដឹងផ្នែកពត៌មានវិទ្យាគួរសមដែរ។ កម្មវិធីនេះអាចទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ ព្រោះជាប្រភេទកម្មវិធី Opensource។

បញ្ជាក់នេះគ្រាន់តែជាកម្មវិធីសម្រាប់ផលិត ឬថត និងបង្ហោះតែប៉ុណ្ណោះ តែពេលសិស្សមើលគឺត្រូវទៅមើលនៅលើវិបសាយដែលគ្រូបានបង្ហោះទៅ ដូចជា YouTube ឬ Facebook ជាដើម។

 

កម្មវិធីវីដេអូខល | Conference Call

Zoom

ជាកម្មវិធី វីដេអូខល មួយដែលត្រូវបានយកប្រើប្រាស់សម្រាប់ការងារផ្លូវការ ក្នុងការធ្វើបទបង្ហាញតាមអនឡាញ ដែលហៅជាភាសារអង់គ្លេសថា Conference Call Presentation។ បើសិនអ្នកធ្លាប់ឭ ឬស្គាល់ កម្មវិធី Team Viewer នោះប្រាកដជាមិនពិបាកយល់ទេ ព្រោះវាមានមុខងារស្រដៀងគ្នា គ្រាន់តែងាយប្រើជាង។ Zoom ជាកម្មវិធីឥតគិតថ្លៃ តែអ្នកចាប់ផ្តើមអង្គប្រជុំ (គ្រូបង្រៀន) ត្រូវ បង្កើតគណនីមួយ ហើយអាចអញ្ចើញអ្នកប្រើប្រាស់ផ្សេងៗទៀតឲ្យចូលរួមក្នុងការប្រជុំជាវីដេអូខលនេះ ទោះពួកគេមិនមានគណនីក៏ដោយ។ ហើយការប្រើប្រាស់គឺមានភាពងាយស្រួលសម្រាប់អ្នកចូលរួម (សិស្សានុសិស្ស) ព្រោះទោះជាមិនទាន់បានតម្លើងកម្មវិធីនេះក៏ដោយ គ្រាន់តែចុចលើ តំណរអញ្ចើញ (Invitation Link) ដែលគ្រូផ្ញើរមក នោះវានឹងតម្លើងកម្មវិធីឲ្យ ហើយនាំឲ្យសិស្សចូលក្នុងអង្គប្រជុំដោយស្វ័យប្រវត្តិតែម្តង។

លក្ខណពិសេសនៃកម្មវិធីនេះ គឺគ្រូ អាចបង្ហាញស្លាយបទបង្ហាញ ក៏ដូចជា អាចឲ្យសិស្សមើលឃើញ អេក្រង់កុំព្យូរទ័រគ្នាទៅវិញទៅមក និងកាន់តែពិសេស នេះគឺអាចបញ្ជាកុំព្យូទ័រពីចម្ងាយបាន។

Google Meet

ជាកម្មវិធី ខលជាវីដេអូ របស់ Google សម្រាប់ទំនាក់ទំនងតាមអ៊ីនធើណែត ដែរ។ Hangout ជាទូទៅមានតម្លើងហើយជាស្រេច ទូរសព្ទដៃដែលដំណើរការលើ Android។ ហើយប្រសិនបើអ្នកមានគណនី Gmail នោះបានន័យថាអ្នកមិនចាំបាច់បង្កើតគណនីថ្មីឡើយ គឺប្រើគណនីរួមគ្នា ជាមួយ Gmail តែម្តង។ អវកាសថេច សូមទុកពណ៌នាបន្ថែមនៅខាងក្រោមជាមួយកម្មវិធីផ្សេងទៀតរបស់ Google៕​

 

កម្មវិធីប្រព័ន្ធគ្រប់គ្រង់ការរៀន | Learning Management System

កម្មវិធី Google Classroom និង Google Site

អវកាសថេច សូមរៀបរាប់អំពី Google Classroom និង Google Site ជាមួយគ្នាតែម្តង ដោយសារតែ Google Site មិនមែនជាប្រភេទ Learning Manage System នោះឡើយ គ្រាន់តែជាប្រភេទវិសាយប្លុកដែលស្ថាប័នអប់រំអាចយកមកប្រើប្រាស់ជាគេហទំព័ររបស់សាលារៀន ដើម្បីផ្សព្វផ្សាយពត៌មានផ្សេងៗរបស់សាលាបាន។ កម្មវិធីទាំងពីរនេះជាកម្មវិធីឥតគិតថ្លៃ ហើយត្រូវការប្រើប្រាស់ លើកម្មវិធី Internet Browser ដូចជា Google Chrome ឬ​ Mozilar Firefox ឬ Microsoft Edge ជាដើម។ ប្រសិនបើអ្នកមានគណនី Gmail (Gmail Account) នោះបានន័យថាអ្នកមានគណនីនៅលើកម្មវិធីទាំងពីររួចជាស្រេចហើយ ព្រោះសុទ្ធតែជាកម្មវិធីរបស់ Google ដូចគ្នា។

Google Classroom ជាប្រព័ន្ធគ្រប់គ្រងការរៀនមួយ ដែលតម្រូវឲ្យអ្នកប្រើប្រាស់ទាំងអស់ រួមទាំងគណនីប្រភេទគ្រូ និងគណនីប្រភេទសិស្ស ប្រើប្រាស់ Google Account ទាំងអស់គ្នា។ វាមិនមានភាពស្មុគស្មាញក្នុងការ បង្កើតគណនីរវាងគ្រូ និងសិស្ស នោះទេ។ គណនីគ្រូនិងសិស្សអាចជាគណនីតែមួយ ហើយគណនីមួយក្លាយជាគណនីគ្រូបង្រៀន គឺគ្រាន់តែអ្នកជាអ្នកបង្កើតថ្នាក់រៀន (Classroom) នោះអ្នកហ្នឹងក្លាយជាគ្រូនៅក្នុងថ្នាក់រៀននោះហើយ។ បន្ទាប់ពីបង្កើតថ្នាក់រៀន នៅលើ Google Classroom ហើយ គ្រូ គ្រាន់តែហៅសិស្សឲ្យចូលមកក្នុងថ្នាក់ ដោយបញ្ចូល Gmail របស់ពួកគេ​ ឬផ្ញើរ តំណរហៅ (Invitation Link) ទៅតាម ប្រអប់សាររួមគ្នារបស់សិស្ស (Group Chat) នោះពួកគាអាចចូលមកដោយភ្លាម។

លក្ខណពិសេស៖

  • បង្ហោះមេរៀនដោយបែងចែក ជាផ្នែកផ្សេងៗគ្នា
  • បង្ហោះលំហាត់ឲ្យសិស្សធ្វើតាមមេរៀននីមួយៗ និងដាក់ពិន្ទុ ផ្ញើរត្រលប់មកសិស្សវិញ ហើយសិស្សទទួលបានពត៌មានតាមរយះGmail
  • រំលឹកសិស្សអំពីកាលកំណត់ការងារសាលា និងម៉ោងរៀន តាម Google Calendar និងEmail
  • គ្រូអាចភ្ជាប់ឯកសារ ពី Google Drive  និង វីដេអូពីវិបសាយផ្សេងដូចជា Loom និង Youtube ជាដើម
  • ងាយស្រួលប្រើប្រាស់ កម្មវិធីគឺបង្កើតឡើងសម្រាប់តែការរៀន

LMS វិបសាយលើ WordPress

WordPress ត្រូវបានស្គាល់ថាជាប្រព័ន្ធបង្កើតគេហទំព័រពត៌មាន (Content Manage System) ដែលជាទូទៅគេយកទៅបង្កើតជាប្លុកពត៌មាន ជាវិបសាយស្ថាប័ននានា ដូចជាសាលារៀន ក្រុមហ៊ន និងអង្គការផ្សេងៗ និងមានមុខងារជាច្រើនទៀតទៅតាមPlugin ដែលគេប្រើ។ ជាក់ស្តែងយើងអាចយកវិបសាយ WordPress មកធ្វើជាប្រព័ន្ធគ្រប់គ្រងថ្នាក់រៀនបានដោយគ្រាន់តែ បន្ថែម LMS Plugin មួយចំនួនដូចជា Learning DashArticulate RiseMaster Study ជាដើម។ យើងអាចប្រើ LMS ទាំងនេះ ឲ្យបំពេញមុខងារ មួយចំនួនដូចដែល មាននៅលើ Google Classroom ដូចគ្នាដែរ គ្រាន់តែ យើងអាចរចនា វិបសាយ WordPress នេះឲ្យមើលទៅមានលក្ខណៈដោយឡែក មានភាពផ្លូវការចេញពីសាលាណាមួយ លើសពីនេះទៅទៀតគឺអាចគ្រប់គ្រងឲ្យសិស្ស ចុះឈ្មោះ ចូលរៀន (Enrollment) ទទួលសិស្សបង់លុយតាមវិបសាយ (Accept online payment) ឲ្យសិស្សចូលរៀនលើមុខវិទ្យាច្រើនលើវិបសាយតែមួយ Quiz និងចេញលិខិតបញ្ជាក់ដោយស្វ័យប្រវត្តិ (Certificate) ពេលសិស្សបញ្ចប់ថ្នាក់ណាមួយ។ ហើយពេលខ្លះគេក៏យកមុខងារលើ WordPress សំយោគគ្នាជាមួយ Google Chrome ទៅវិញទៅមកទៀតផង។ តែ WordPress នេះទាមទារឲ្យអ្នកគ្រប់គ្រងប្រព័ន្ធមានចំណោះដឹងផ្នែកពត៌មានវិទ្យាខ្ពស់ផងដែរ។

សម្រាប់ការផលិតគេហទំព័ររៀនអនឡាញនេះ Arvakas Creative Solutions ជា Agency ដែលមានបទពិសោធន៍ទាំងបង្កើតវិបសាយមេរៀនអនឡាញ LMS និងផលិតមាតិកាមេរៀន Content ដូចជា CamWaterAcademy.org នេះជាដើម។

បញ្ជាក់៖ រូបរាង និងមុខងាររបស់ WordPress គឺអាស្រ័យទៅលើ Theme និង Plugin ដែលបានតម្លើងនៅលើនោះវិបសាយនីមួយផ្ទាល់។

3 Comments

  1. Hey there just wanted to give you a brief heads up and let you know a few of the
    pictures aren’t loading correctly. I’m not sure why but I think its a linking issue.
    I’ve tried it in two different internet browsers and both show the same outcome.

  2. Hey would you mind letting me know which hosting company you’re working with?

    I’ve loaded your blog in 3 different web browsers and I must say this blog loads a lot quicker then most.
    Can you suggest a good web hosting provider at a reasonable price?
    Kudos, I appreciate it!

    1. Hello Anime,

      Thank you for your comments. I just happened to go through this. We use this hosting https://tech.arvakas.com/a2hosting.html .

Leave a reply

Your email address will not be published. Required fields are marked *

You may also like