0

ធាតុផ្សំសំខាន់ៗសម្រាប់ឲ្យវិបសាយមួយដំណើរការទៅបានក្រៅតែពី Source Code ដូចជា WordPress Environment ជាដើម យើងត្រូវការធាតុ២ទៀតគឺ Domain Name និង Hosting។ តើអ្វីទៅជា Domain Name និង Hosting?

Domain Name គឺជាឈ្មោះវិបសាយ ឬហៅថាអាស័យដ្ឋានរបស់វិបសាយនៃស្ថាប័ននិមួយៗ​ ដែលប្រៀបដូចជាសៀវភៅលេខទូរសព្ទ ឬអាស័យដ្ឋានផ្ទះយើងដែរ។ នៅពេលនរណាម្នាក់ចង់ស្វែងរកយើងឃើញ គឺត្រូវកត់ឈ្មោះ ជាមួយនិងលេខទូរសព្ទ (IP Address របស់វិបសាយ) ដូចនេះគេអាចខលទូរសព្ទមកអ្នកបានដោយ គ្រាន់តែស្វែងរកឈ្មោះរបស់អ្នកប៉ុណ្ណោះ មិនចាំបាច់ចាំលេខទូរសព្ទនោះទេ។ ឬបើវិបសាយជាផ្ទះវិញ ឈ្មោះវិបសាយប្រៀបដូចជាទីតាំងផ្ទះ តែនៅក្នុងអ៊ីនធើណែត មិនមានលេខផ្លូវ ភូមិ ស្រុក ខណ្ឌដូចទីតាំងផ្ទះយើងនៅខាងក្រៅទេ គឺយើងស្វែងរកតាមរយៈឈ្មោះវិបសាយ ឩៈ www.arvakas.com ។ សូមចូលទៅកាន់តំណរនេះ សម្រាប់ការពន្យល់លំអិតអំពី អ្វីទៅជា Domain Name

Hosting គឺឃ្លាំងផ្ទុកឯកសារ និងជាកន្លែងផ្ទុកបច្ចេកវិទ្យាទាំងអស់ត្រូវយកមកបង្កើតវិបសាយរបស់អ្នក តាមរយះកម្មវិធី cPanel ឬហៅថា Control Panel។ បន្តរពីឧទាហរណ៍ខាងលើ បើវិបសាយជាផ្ទះ Hosting គឺជាទំហំផ្ទះ ឬឃ្លាំង​ ឬទំហំដី ដែលទំហំទីតាំង និងមុខងារសមត្ថភាពផ្សេងៗកំណត់បែងចែងតាមតម្លៃ ដូចអចលទ្រព្យនៅពិភពលោកខាងក្រៅដែរ។ នៅលើ Hosting គឺជាកន្លែងដែលអ្នកផ្ទុក ប្រភពកូដ Core File របស់វិបសាយ, តារាងដែលតាបេស (Database), កំណត់ PHP version, បង្កើត Email, កំណត់អំពីប្រព័ន្ធសុវត្ថិភាពរបស់វិបសាយ និងមានមុខងារជាច្រើនទៀត។

ជាទូទៅ Domain Name និង Web Hosting តែងត្រូវបានដាក់លក់នៅលើផ្លេតហ្វមឬក្រុមហ៊ុនរួមគ្នា។ តែជួនកាលតម្លៃនៃ Domain Name ឬ Hosting មានតម្លៃខ្ពស់ជាង ឬទាបជាងទៅតាមក្រុមហ៊ុននិមួយៗ។ ដូចនេះជួនកាលអ្នកអាចសម្រេចចិត្តទិញ ឈ្មោះវិបសាយ Domain Name នៅក្រុមហ៊ុនមួយ និងទៅទិញ Hosting នៅក្រុមហ៊ុនផ្សេងទៀត រួចចាំដាក់បញ្ជូលគ្នាដោយខ្លួនឯង។ ហើយក៏មានក្រុមហ៊ុនខ្លះ ផ្តល់ជូនឈ្មោះវិបសាយដោយឥតគិតថ្លៃផ្សារភ្ជាប់ពេលអ្នកទិញ Hosting ផងដែរ។ ខាងក្រុមនេះ ជាបណ្តាក្រុមហ៊ុនមួយចំនួនដែលអ្នកទាំងអស់គ្នាអាចចូលទៅទិញឬចុះឈ្មោះវិបសាយ និង Hosting សម្រាប់ក្រុមហ៊ុន ឬគម្រោងការងារផ្សេងៗរបស់អ្នក៖

A2hosting

A2hosting ជាក្រុមហ៊ុន ឯកទេស ខាងផ្តល់សេវាកម្ម Hosting ដែលមាន Data Center ២០កន្លែងនៅទូទាំងពិភពលោក។ ដែលវាជួយជំរុញល្បឿន Loading Speed របស់វិបសាយអ្នកឲ្យកាន់តែលឿនមិនថា អ្នកបើកវិបសាយពីទីតាំងណាក៏ដោយនៃពិភពលោក។ A2hositng មានកញ្ចប់សេវាកម្ម ដែលផ្តល់ជូន ឧបករណ៍ផ្ទុកទិន្នន័យនៅលើ SSD Hard disk និងមានកម្មវិធី A2optimize  ដែលនិងជួយឲ្យវិបសាយរបស់អ្នកដំណើរការកាន់តែលឿន។ អេដមីនក៏ប្រើ A2hosting ដែរ ដែលពីមុនអេដមីនធ្លាប់ប្រើ Godaddy និង Mocha Host ជាដើម តែមកជាប់ចិត្តនឹង A2hosting ដោយសារសមត្ថភាព និងតម្លៃ គឺល្អបំផុតពិបាករកគូប្រជែង។ ជាពិសេសគឺ A2hosting​ ផ្តល់ជូននូវ Domain Name ហ្វ្រីមួយសម្រាប់ Hosting មួយកញ្ចប់។ សេវាគាំទ្រអតិថិជន មានការឆ្លើយតបរហ័ស និងពិតជាអាចដោះស្រាយនូវបញ្ហារបស់អតិថិជនបានល្អ។ ក្រុមហ៊ុននេះ ក៏អនុញ្ញាតឲ្យអ្នកប្រើសាកល្បងរយះពេល១ខែផងដែរ ដូចនេះអ្នកអាចសម្រេចចិត្ត បន្តរ ឬឈប់ប្រើ នៅពេលបានប្រើសាកល្បងមួយរយះ។

Name.com


Name.com ជាក្រុមហ៊ុនលក់អសយដ្ឋានគេហំទ័រ ដ៏លេចធ្លោមួយ ជាមួយទម្រង់រចនារូបរាងសមញ្ញងាយស្រួយ និងឆាប់យល់ក្នុងការប្រើប្រាស់។ ដោយវិបសាយនៃក្រុមហ៊ុននេះមិនផ្តល់ភាពស្មុគស្មាញឡើយ អាចនិយាយបានថាចូលទៅដឹងថាគួរប្រើប្រាស់ដូចមេ្តចតែម្តង។ បើសិនអ្នកចង់បង្កើតវិបសាយលើសពីមួយនៅលើ Hosting តែមួយ អ្នកអាចពិចារណាទិញ ឈ្មោះពី Name.com វិញដោយសារ វាមានតម្លៃថ្លៃជាង និងលើ A2hosting។ ការផ្តល់សេវាអតិថិជនជំនួយគាំទ្រអតិថិជន (Support) ក៏មានភាពច្បាស់លាស់ ក៏ប៉ុន្តែសម្រាប់អតិថិជននៅកម្ពុជាត្រូវរងចាំដល់ម៉ោង ៩យប់ទើបទទួលបានសេវាគាំទ្រអតិថិជន ព្រោះការគាំទ្រនៃក្រុមហ៊ុននេះគឺមិនផ្តល់ឲ្យពេញ 24/7 នោះទេ ពោលគីផ្តល់ឲ្យនៅម៉ោងរដ្ឋបាលសម្រាប់ប្រជាជននៅប៉ែកអឺរ៉ុបប៉ុណ្ណោះ។ ដូចនេះមានន័យថាបើអ្នកធ្វើការពេញម៉ោង ត្រូវការសេវាគាំទ្រអតិថិជននៅម៉ោងដែលអ្នកធ្វើការនោះ មិនបានទេ សម្រាប់ក្រុមអ្នកធ្វើការឯករាជ្យ (Freelancers) មិនមានបញ្ហាអ្វីនោះទេ ព្រោះគាត់អាចធ្វើនៅម៉ោងណាក៏បាន តាមចិត្ត ដូចនេះពេលវាលាមិនមែនជាបញ្ហានោះទេ។ ក្រុមហ៊ុននេះក៏មានផ្តល់នូវសេវា ផ្ទេរអសដ្ឋានគេហទំព័រពីក្រុមហ៊ុនផ្សេងមក សេវាចាក់សោរកំណែរប្រែរការកំណត់ (Lock Domain) ការកំណត់ (edit) DNS Record និង Domain Name Server មានភាពងាយស្រួលក្នុងការផ្លាស់ប្តូរ។ អ្នកទាំងអស់គ្នាក៏អាចទទួលបានការពារឯកជនភាពនៃអ្នកចុះឈ្មោះ (Privacy Protection) ដោយប្រើកូប៉ុង PRIVACYPLEASE ដែលធ្វើឲ្យអ្នកអាចសន្សំបាន10USDផងដែរ។

Namecheap.com


Namecheap.com មើលតែឈ្មោះក្រុមហ៊ុនក៏ដឹងដែរថា ក្រុមហ៊ុននេះល្បីឈ្មោះខាងផ្តល់សេវាចុះឈ្មោះគេហទំព័រ (Domain Registrar) ដែលមានតម្លៃធូ ព្រោះនេះជាអាជីវកម្មដែលគិតដល់កម្រឹតថវិការបស់អតិថិជន។ ជាមួយនឹងតម្លៃប្រកួតប្រជែងនេះ សេវាកម្មក្រុមហ៊ុននេះនៅតែជាជម្រើសដ៏ល្អសម្រាប់អ្នក នឹងធានាបាននូវសេវាកម្មដ៏ល្អ។ នេះជាក្រុមហ៊ុនចាស់វស្សាមួយ ដែលមានផ្តល់សេវាផ្សេងទៀតជាច្រើនក្រៅតែពីការចុះឈ្មោះគេហទំរ ដូចនេះធ្វើឲ្យវិបសាយមានពត៌មានច្រើន កញ្ចប់តម្លៃនៃសេវាមួយៗក៏័បែងចែកជាច្រើនកញ្ចប់ ដែលវាអាចនិងពិបាកស្វែងយល់សម្រាប់អ្នកប្រើប្រាស់ថ្មីៗ។ សម្រាប់សេវាអតិថិជន គឺបម្រើពេញ 24/7 ងាយស្រួលសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាអាចស្វែងរក ការឆ្លើយតបផ្ទាល់ភ្លាមៗពីបុគ្គលិក នៅម៉ោងរដ្ឋបាលនៅកម្ពុជាបាន។

នៅលើ Namecheap គឺអ្នកអាចទិញទាំងឈ្មោះវិបសាយ Domain Name និង Hosting ដោយសារ ទាំងតម្លៃគួរសម និងកញ្ចប់គម្រោង Hosting មានការផ្តល់ជូនល្អគួរសមបើធៀបនឹងតម្លៃ។

Bluehost

Bluehost ពូកែផ្នែកទាំងល្បឿន និងប្រសិទ្ធភាពមិនរអាក់រអួល ដោយមានការធានា 99.99% uptime និងពេលវេលាផ្ទុកលឿនគួរឱ្យចាប់អារម្មណ៍។ ធានាថាគេហទំព័ររបស់អ្នកនៅតែអាចចូលប្រើបាន និងដំណើរការបានល្អបំផុត ដោយផ្តល់នូវបទពិសោធន៍លឿនរហ័សសម្រាប់អ្នកទស្សនារបស់អ្នក។ ឧបករណ៍ផ្ទុកប្រភេទ (SSDs) និងបច្ចេកវិទ្យា Server កម្រិតខ្ពស់ ធ្វើឱ្យ Bluehost ក្លាយជាដៃគូដែលអាចទុកចិត្តបានសម្រាប់វត្តមានលើអ៊ីនធឺណិតរបស់អ្នក។ ចំណុចប្រទាក់ងាយស្រួលប្រើរបស់ Bluehost គឺទាក់ទាញជាពិសេសសម្រាប់អ្នកចាប់ផ្តើមដំបូង។ សម្រាប់អ្នកដែលទើបបង្កើតគេហទំព័រនោះ Bluehost ផ្តល់នូវមុខងារដំឡើង WordPress ដោយចុចតែម្តង ដែលធ្វើអោយដំណើរការដំឡើងកាន់តែងាយស្រួល។ ការគាំទ្រអតិថិជនគឺជាទិដ្ឋភាពសំខាន់នៃសេវាកម្មបង្ហោះណាមួយ ហើយ Bluehost មិនខកចិត្តទេ។ ពួកគេផ្តល់ការគាំទ្រ 24/7 តាមរយៈបណ្តាញផ្សេងៗ រួមទាំងការជជែកផ្ទាល់ ទូរស័ព្ទ និងអ៊ីមែល។

Domain.com


ក្រុមហ៊ុន Domain.com មានសេវាកម្មច្រើនដូចជា Namecheap ដែរ ពោលគឺ Domain Name និង Hosting តែអ្វីដែលពិសេសគឺការផ្តល់ឲ្យ Domain Privacy ជាមួយការចុះឈ្មោះគេហទំព័រផងដែរ។ ផ្លេតហ្វមងាយស្រួលប្រើ និងក្រុមជំនួយគាំទ្រអតិថិជនដែលមានចំណេះដឹង និងផ្តល់ជូនការគាំទ្រ24/7 មិនថាអ្នកជាបុគ្គលិកពេញម៉ោង ឬអ្នកធ្វើការឯករាជ អ្នកអាចទទូលបានជំនួយគ្រប់ពេល។ អ្នកអាចប្រើប្រាស់ គូប៉ុង TOPDOMAIN អ្នកនឹងទទួលបានការបញ្ចុះតម្លៃ 25%។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខាងលើនេះ គឺផ្តល់ជូនការលក់ក្នុងតម្លៃប្រហាក់ប្រហែលគ្នា។ អ្នកទាំងអស់គ្នាអាចទិញឈ្មោះវិបសាយ ពីក្រុមហ៊ុនណាក៏បានដែរ ភាពខុសគ្នាគឺទម្រង់រចនារូបរាង Interface និងបទពិសោធណ៍ប្រើប្រាស់ដោយអតិថិជន User Experience មានភាពប្លែកគ្នាប៉ុណ្ណោះ។ បើអ្នកទាំងអស់គ្នាស្រលាញ់ ផ្លេតហ្វម ណាមួយអ្នកទាំងអស់គ្នាជ្រើសប្រើ ផ្លេតហ្វមនឹងចុះ។

សំគាល់៖ តំណលីងទៅចុះឈ្មោះវិបសាយតាមរយះលីងខាងលើ គឺជាប្រភេទលីងអាហ្វីលីអេត (affiliate)។

Comments

Comments are closed.

You may also like