- តើអ្វីជាសមិទ្ធិផលដ៏ធំបំផុតរបស់ខ្ញុំកន្លងមកមួយឆ្នាំនេះ ហើយតើខ្ញុំបានរៀនមេរៀនអ្វីខ្លះពីបទពិសោធន៍មួយនេះ?
- បើបែងចែកជីវិតជា៨ផ្នែក សេដ្ឋកិច្ច ទំនាក់ទំនងសង្គម អាជីពការងារ ផ្លូវចិត្ត ញាណ បញ្ញា/សមត្ថភាព បរិស្ថានរស់នៅ និងកាយសម្បទា តើផ្នែកណាខ្លះដែលខ្ញុំមានអារម្មណ៍ថាបានបំពេញច្រើនបំផុត ហើយតើខ្ញុំអាចបញ្ចូលសកម្មភាពអ្វីទៀតដើម្បីសមាមាត្រគ្រប់ផ្នែក ទៅក្នុងជីវិតរបស់ខ្ញុំដោយរបៀបណា?
- តើទម្លាប់ ឬទង្វើ ផ្នត់គំនិតអ្វីខ្លះ ដែលរារាំងភាពជោគជ័យខ្ញុំ ហើយតើខ្ញុំអាចធ្វើការកែប្រែវាដោយរបៀបណា?
- តើអ្វីជាគុណតម្លៃរបស់ខ្ញុំ ហើយតើខ្ញុំបានធ្វើសកម្មភាពអ្វីខ្លះឆ្លុះបញ្ចាំងពីគុណតម្លៃទាំងនេះ?
- តើអ្វីជាជំនាញ ឬចំណេះដឹង ទាំង៥ ដែលខ្ញុំគួរអភិវឌ្ឍន៍ ឬចាប់យកនៅឆ្នាំខាងមុខ?
- តើខ្ញុំអាចកំណត់អាទិភាពការងារ និងគ្រប់គ្រងពេលវេលារបស់ខ្ញុំបានប្រសើរជាងមុនដោយរបៀបណា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្ញុំ?
- តើទំនាក់ទំនងណាខ្លះ ដែលធ្វើអោយជីវិតខ្ញុំប្រសើរឡើង ហើយតើចំណងទាក់ទងមួយណាត្រូវការការយកចិត្តទុកដាក់រឹតចំណងបន្ថែម ហើយទំនាក់ទំនងមួយណាត្រូវការកំណត់ព្រំដែនរឹតត្បិត?
- តើខ្ញុំបានថែរក្សាសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្ញុំតាមរបៀបណាខ្លះ ហើយតើខ្ញុំអាចពង្រឹងការអនុវត្តការថែទាំខ្លួនឯងដោយរបៀបណា?
- តើអ្វីជាក្តីស្រមៃពីអាជីពការងាររបស់ខ្ញុំ ហើយតើខ្ញុំអាចធ្វើសកម្មភាពអ្វីខ្លះ ដើម្បីឈានទៅជិតគោលដៅទាំងនោះ?
- តើអ្វីជារឿងថ្មីៗដែលខ្ញុំគួរសាកល្បង ឬស្វែងយល់ក្នុងឆ្នាំខាងមុខ ដើម្បីផ្តល់បទពិសោធន៍ដល់ជីវិតរបស់ខ្ញុំ?
















Comments