តើឈ្មោះអសយដ្ឋានវិបសាយ ឬ Domain Name ដែលលោកអ្នកប្រើរាល់ថ្ងៃរាល់ពេលស្វែងរកពត៌មានផ្សេងៗលើអ៊ីនធើណេតនេះជាអ្វី? តើអ្នកមានឆ្ងល់ទេថាតើ វាមានដំណើរការយ៉ាងដូចម្ដេច នៅក្នុងបណ្តាញអ៊ីនធើណេត?
អសយដ្ឋានគេហទំព័រ គឺប្រៀបដូចជា អសយដ្ឋានផ្ទះ ឬទីតាំងនៃក្រុមហ៊ុនមួយអ៊ីចឹងដែរ បើយើងប្រៀបធៀបពិភពលោកពិតទៅនឹងពិភពអ៊ីនធើណេត នៅពេលដែលយើងចង់ទៅកន្លែងណាមួយគឺយើងត្រូវដឹងថាទីតាំងនោះមានអសយដ្ឋានអ្វីខ្លះ។ តែនៅក្នុងពិភពអ៊ីនធើណេត គឺមិនមានលេខផ្លូវ ឬភូមិស្រុក ខេត្តខណ្ឌអ្វីទេ គឺគេកំណត់ទីតាំងដោយ ប្រព័ន្ធIPv4 និងIPv6 ។
នៅថ្ងៃ១ មករា ឆ្នាំ ១៩៨៣ ត្រូវកំណត់ថា ពេលនៃការដាក់ឲ្យដំណើរការ បណ្តាញអ៊ីនធើណេត (Internet Protocol) កំណែដើមនៃ តាមប្រព័ន្ធ ARPANET ដែលជាជំនាន់មុនដំបូងគេបង្អស់គឺ Internet Protocol version 4 (IPv4)។ ក្នុងបណ្តាញណិតវឹកនេះ (Network) គឺជាកុំព្យូទ័រភ្ជាប់ទំនាក់ទំនងគ្នាតាមប្រព័ន្ធអ៊ីនធើណេត ដោយកំព្យូទ័រនិមួយៗមានលេខកូដតំណាងមួយ (IP) ឩទាហរណ៍៖ 192.168.0.1 ។ ក៏ប៉ុន្តែសាកស្រមៃទៅមើលថាបើគ្រប់វិបសាយនៃក្រុមហ៊ុនផ្សេងៗទាំងអស់សុទ្ធតែ ប្រើប្រាស់លេខ IP នេះនៅពេលរុករកអ៊ីនធើណេត (Browser) តើវាមានភាពងាយស្រួលក្នុងការចាំទេ ថាក្រុមហ៊ុនណាមានលេខដូដប៉ុន្មានខ្លះ? ច្បាស់ណាស់វាមិនងាយស្រួលនោះទេ ហើយក៏មិនងាយក្នុងការចងចាំដែរ។ ដូចនេះហើយទើប ប្រព័ន្ធឈ្មោះអសយដ្ឋានគេហទំព័រជាពាក្យ Domain Name System (DNS) ត្រូវបានបង្កើតឡើង ដែល DNS ជួយបកប្រែ ពីឈ្មោះអសដ្ឋានគេហទំព័រ (Domain Name) ឩទាហរណ៍ www.example.com ទៅជា IP ។

Domain Name System ឬ DNS គឺជា ប្រព័ន្ធទិន្នន័យឈ្មោះ ដែលកំណត់ទីតាំងជាក់លាក់ និងបកប្រែពី Domain name (www.example.com) លើអ៊ីនធើណេតទៅជា IP Address (157.240.214.35), វាស្រដៀងទៅហ្នឹងសៀវភៅលេខទូរសព្ទដែរ ដែលវាបង្ហាញលេខទូរសព្ទពេលណាដែលស្វែងរកឈ្មោះនរណាម្នាក់ឃើញ។ DNS ជាច្រើនមានគ្របដណ្តប់នៅពាសពេញពិភពលោក ដែលប្រមូលផ្តុំដោយ ឈ្មោះវិបសាយ (Domain) រាប់លានដែលបានចុះឈ្មោះ និងត្រូវបានគេរុករកជារៀងរាល់ថ្ងៃ។ ឈ្មោះវិបសាយមួយ (Domain Name) អាចផ្តល់ទិន្នន័យទៅកាន់ IP Address (អ្នកប្រើប្រាស់) លើសពីមួយ ក្នុងពេលជាមួយគ្នាបាន ដូចនេះមនុស្សម្នាក់ ឬច្រើននាក់ អាចចូលមើលវិបសាយតែមួយ ក្នុងពេលតែមួយបាន ដោយសារការ ការកំណត់លេខកូដម៉ាស៊ីន Client កំណាត់ដោយម៉ាស៊ីន Server ។ ជាឧទាហរណ៍ បើសិនជាមានមនុស្ស ១០០នាក់ បានចូលទៅកាន់គេហទំព័រ www.arvakas.com ក្នុងពេលតែមួយ នោះ ម៉ាស៊ីន Server នឹងកំណត់លេខIPសម្គាល់កុំព្យូទ័ររបស់គេម្នាក់មួយដោយឡែកពីគ្នា ដើម្បីទទួលបានពត៌មានដែលកុំព្យូទ័រអ្នក Client កំពុងស្នើរសុំ ។ បើពុំដូចនោះទេ ឧបមាថាវិបសាយមួយមានតែ Sever មួយនិង IP តែមួយ នោះមនុស្សទាំង១០០នាក់នោះនឹងត្រូវដាក់វេណគ្នាចាំទទួលបានពត៌មានមាតិការពី ម៉ាស៊ីនមេ Server ហើយ។ DNS អាចជួយឲ្យល្បើននៃវិបសាយដែលអ្នកបានរុករក មានល្បឿនលឿនជាងមុនដោយសារ វាមានរូប៉ូត (Cache) មួយជាជំនួយឲ្យចាំ IP នៃម៉ាស៊ីនកុំព្យូទ័រអ្នកក្នុងរយះពេលមួយ។ ដូចនេះ មាតិការពត៌មាន រូបភាព ក៏ដូចជាវិដេអូផ្សេងៗដែលអ្នកបានបើករួច វានៅរក្សាទុកសម្រាប់ការបើកពេលក្រោយទៀតសម្រាប់ថ្ងៃតែមួយ និងសម្រាប់អ្នកផ្សេងទៀតដែលប្រើប្រាស់ណិតវឺករួមគ្នា (WIFI) ។











Comments